Post News Media ព័ត៌មានជាតិ ព្រោះតែគំនុំ ...

ព្រោះតែគំនុំ យុវជនម្នាក់ក្លាយជាឃាតក ​ក្រោយវាយសម្លាប់បុរសវ័យចំណាស់ម្នាក់!..

បាត់ដំបង: នៅថ្ងៃទី​១៨​ ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ ​វេលាម៉ោង​១២និង​៣០នាទីថ្ងៃត្រង់ នៅចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគ្រោង​ទុកជាមុនមួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យជាយុវជនម្នាក់ឈ្មោះ ភឹម សុធា ភេទប្រុស អា​យុ២៧​ឆ្នាំ រស់នៅក្នុងក្រុមទី២ ភូមិឃុំខាងលើ បានយក​(ចបជីកដែក)​វាយទៅលើជនរងគ្រោះជាបុរសវ័យចំ​ណាស់ ឈ្មោះអ៊ីម ឆើយ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅ​ចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ​ខេត្តបាត់ដំបង​ បណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ពេលធ្វើសកម្មភាព រួចជន​ស​ង្ស័យបានរត់គេចខ្លួន​ហើយភ្លាមៗ​នេះដោយអនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដាក់បទ​បញ្ជាដល់លោកឧ​ត្តម​សេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នការរងទទួលផែន​ព្រហ្មទណ្ឌ​ បានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួ​យ​ កម្លាំងនគរបាលស្រុកសង្កែ​ ធ្វើការស្រាវជ្រាវនិងតាមចាប់​ខ្លួន ជនសង្ស័យបាននៅក្រោយពេលធ្វើសកម្មភាពបាន​ប្រមាណជា​៣ម៉ោង។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំតម្កល់ធ្វើ​បុណ្យតាមប្រពៃណីក្នុងលំនៅដ្ឋាន៕

Loading...