Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងពន...

ម៉ូតូ២គ្រឿងពន្លះគ្នា ក្នុងនោះមានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ រដ្ឋ38 -1-0021 បណ្តាលឲ្យរបួសធ្ងន់៣នាក់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់៣នាក់ (ប្រុស) ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ មុខផ្ទះចក់ ម៉ាច ក្នុងភូមិកោះកែវក្រោម ឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Honda dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AH-0878 បើកបរដោយឈ្មោះ ស្រស់ ស្រឿន (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់ (បញ្ជូនទៅមណ្ឌលសុខភាពឃុំសំបួរ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងអ្នករួមម្នាក់ឈ្មោះ និត សុខលិន ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស របួសធ្ងន់ (បញ្ជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា ) (មិនពាក់មួកសុវត្តិភាព) មានទីលំនៅបច្ចុប្បន្នជាមួយគ្នា។ បើកបរក្នុងទិសដៅពីរកើតទៅលិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀតដែរមានទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត ដែលម៉ូតូមួយគ្រឿងនោះម៉ាក SUZUKI VIVA ផលិតឆ្នាំ២០០៣ ស្លាកលេខ រដ្ឋ38 -1-0021 បើកបរដោយឈ្មោះ តុក ប៉ូណេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ខេត្តកណ្តាល របួសធ្ងន់ (មិនពាក់មួកសុវត្តិភាព)បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូទាំងសងខាងបើកបរមានល្បឿនលឿនមិនចេះយល់អធ្យាស្រ័យគ្នា ហើយវត្ថុតាងសម្ថតកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍កោះកែវរង់ចាំការដោះស្រាយតាមនិតីវីធីច្បាប់៕

Loading...