ព័ត៌មានជាតិ

រថយន្តម៉ាកហ្វរន័រ ស្លាកលេខ ភ្នំពេញ 2AK-8666 បុករះរ៉ឺម៉កកង់បីនិងម៉ូតូ៣គ្រឿង ផ្អើលទាំងកណ្តាលយប់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ហ្វរន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-8666 បើកបរពីត្បូងទៅជើង បានរេចង្កូតមកខាងស្តាំ ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម ដែលម្ចាស់អង្គុយចតស្ងៀមតាមចិញ្ចើមផ្លូវពេញទំហឹង រុញទៅមុខបុកទាំងម៉ូតូ៣គ្រឿងទៀត អូសទៅមុខជាច្រើនម៉ែត្រ ផ្លោងម្ចាស់ម៉ូតូកង់បីបោកទៅនឹងថ្នល់រងរបួសបាក់ដៃស្តាំម្ខាងនិងជើងខាងឆ្វេងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៥កែងនិង១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងខាងលើទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់