Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះឃ្...

អគ្គិភ័យឆេះឃ្លាំងស្តុកអីវ៉ាន់របស់ហាង ម៉ាស្ទ័រសុគីស៊ុប បង្កការភ្ញាក់ផ្អើល!

សៀមរាប: អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអីវ៉ាន់របស់ហាង ម៉ាស្ទ័រសុគីស៊ុប បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៧នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះឃ្លាំងស្តុកឥវ៉ាន់របស់ហាង ម៉ាស្ទ័រសុគីស៊ុប ដែលមានម្ចាស់ឈ្មោះ គីម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរម្ចាស់ហាងលក់ស៊ុប​ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញជួយអន្តរាគន៍ចំនួន៣រថយន្ត ប្រើប្រាស់ទឹកអស់១រថយន្ត ទើបរលត់ទៅវិញ គ្រាន់តែឆេះរាលសម្ភារ:នៅក្នុងឃ្លាំងខូចខាតមួយចំនួនតែប៉ុណ្ណោះ។ ចំណែកមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង៕

Loading...