ព័ត៌មានជាតិ

ស្រវឹងស្រាទាស់សម្ដី ជាមួយប្រពន្ធ ក៏ស្ទុះទៅ ទាញដំបងវាយប្រពន្ធដល់ស្លាប់

កំពង់ធំ: បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយផឹកស្រវឹងទាស់សម្ដី យកដំបងវាយប្រពន្ធរហូតដល់ស្លាប់ កាលពីវេលាម៉ោង ១ យប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតំបន់ភ្នំគោល ភូមិអូរធំ ឃុំបឹងល្វា ​​ស្រុកសន្ទុក។

ជនសង្ស័យជាប្ដីឈ្មោះ រ៉ន ស្រៀង ភេទប្រុស អាយុ ៤១ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ សាំង ស្រីហាន ភេទស្រី អាយុ​ ៣៩ឆ្នាំ (ត្រូវជាប្រពន្ធ) អ្នកទាំងពីរស្នាក់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងល្វា បានចុះស្រាវជ្រាវ រហូតឈានដល់កាឃាត់ខ្លួនជនសង្ស័យ
ជាប្ដីខាងលើ ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានវាយសម្លាប់ប្រពន្ធនឹងដំបង បណ្ដាលឲ្យស្លាប់ ពិតប្រាកដមែន ដោយសារផឹកស្រវឹង និងមានទំនាស់ជាមួយប្រពន្ធ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់