ព័ត៌មានជាតិ

លុចស៊ីស Lx570 ពាក់ស្លាកលេខភ្នំពេញ 2AS-2255 បើកបរដោយជនជាតិចិន បុកម៉ូតូមួយគ្រឿង បង្ករបួសមនុស្ស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ នៅលើកំណាត់ជាតិលេខ០៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តម៉ាកឡិចស៊ីស Lx570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-2255 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះYANG GUNXIAG ភេទប្រុស អាយុ៤៣ឆ្នាំ (ជនជាតិចិន) ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) និងអ្នករួមដំណើរ ជាមួយឈ្មោះYANG MUDAN ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន ជាប្រពន្ធអ្នកបើករថយន្ត។ ចំណែកម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N-4908 បានបើកឆ្លងកាត់ផ្លូវពីលិចហើយបត់ឆ្វេង ក្នុងទិសដៅទៅជើង ស្របនឹងទិសដៅរថយន្ត បើកបរដោយឈ្មោះប៊ូ.សារ៉ុម ភេទប្រុស អាយុ៦១ឆ្នាំ
នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល) (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរ ជាមួយឈ្មោះ ឈឹម.ស៊ីវ័ន ភេទស្រី អាយុ៦១ឆ្នាំ (ប្រពន្ធអ្នកបើកបរម៉ូតូ)( របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់គន្លងផ្លូវរបស់ខ្លួន រួមផ្សំនឹងអ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្នផង។

ក្រោយកើតហេតុវត្ថុតាងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់