Post News Media ព័ត៌មានជាតិ ឃាតកសម្លាប់ស្...

ឃាតកសម្លាប់ស្ត្រីម្នាក់ ដោយរឹត.ក រួចអូសយកសពទៅចោល ក្នុងវាលស្រែ នៅស្រុកព្រះនេត្រព្រះ ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ

បន្ទាយមានជ័យ: ករណីឃាតកម្មដ៏សាហាវ ដោយស្ត្រីម្នាក់ ត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់ រួចអូសយកសព ទៅដាក់ក្នុងវាលស្រែ ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ។

ករណីនេះ បានកើតទ្បើងកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះម៉ោង ០៩ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ជាង កើតឡើងនៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះឃូន ឃីន ភេទ ស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ជាស្ត្រីមេម៉ាយ ដែលស្ថិតជនរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅក្នុងស្រែខាងកើតភ្លឺស្រែ ចម្ងាយ ៧ម៉ែត្រ ក្បាលសណ្តូកទៅកើតផ្កាប់មុខ មានចងដៃទាំងពីរមកក្រោយ ដោយខ្សែសម្រាប់ចងស្បែកជើង ពណ៌ស នៅត្រង់ក មានចងរឹតដោយខ្សែនីឡុង ពណ៌លឿង នៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញបានធ្វើការចាប់ឃាត់បានមុខសញ្ញាឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពដែលបានបញ្ជាក់ថា ករណីនេះ កើតទ្បើងដោយសារ ជនរងគ្រោះមានជំនាស់ ចាប់ត្រីក្នុងស្រែរបស់ជនល្មើស ធ្វើខូចខាតស្រូវបន្តិចបន្តិច៕

Loading...