ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តមួយគ្រឿង បើករអិលធ្លាក់ផ្លូវក្រឡាប់ បុកចូលតូបលក់ដូររបស់​ប្រជាពលរដ្ឋ និងបណ្ដាលឲ្យមានអ្នករបួស

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានរអិលធ្លាក់ផ្លូវក្រឡាប់ ទៅបុកតូបលក់ដូររបស់​ប្រជាពលរដ្ឋ និងបណ្តាលឲ្យមនុស្សឈរនៅទីនោះរងរបួសធ្ងន់។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ០៥ និង៥០ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលលេខ ១៨-១៩ ស្ថិតក្នុងភូមិតាធង ឃុំដង​ពែង​។

រថយន្តបង្កម៉ាក Wingle​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខភ្នំពេញ 2U-1064 បើកបរដោយឈ្មោះ ណែត នី.ភេទប្រុស.​អាយុ​ ៤០ ឆ្នាំ មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ​ ស្រុក​ស្រែអំបិល​ បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុច ស្រាប់តែរថយន្តរអិល បណ្តាលឲ្យក្រឡាប់ បុកចូលតូបលក់ដូរក្បែរនោះ និងបានបុកត្រូវម្ចាស់តូបឈរក្បែរនោះ ឈ្មោះ​ ចាន់​ លួភេទស្រី អាយុ៥១ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក រីឯរថយន្តត្រូវបានស្ទូចយកមករក្សាទុក នៅអធិការដ្ឋានដើម្បីដោះស្រាយ៕

មតិយោបល់