ព័ត៌មានជាតិ

សង្ស័យ​ចុចទូរស័ព្ទលេងឆាត បើករថយន្តរេចង្កូតទៅបុកទ្រូងផ្លូវ បាក់អស់មួយកង់!

​ភ្នំពេញ: រថយន្តឡិចស៊ីស330មួយគ្រឿង បើកបរដោយស្រ្តីម្នាក់ សង្ស័យរវល់តែលេងឆាត ហ្វេសប៊ុក បើកមិនប្រយ័ត្នរេចង្កូតទៅបុកទ្រូងផ្លូវ បាក់អស់មួយកង់ ជាលទ្ធផលបានមកពី​អ្នករវល់លេងហ្វេសប៊ុក ពេលដែលកាន់ដៃចង្កូតរថយន្ត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទល់មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

រថយន្ត​បង្ក​ម៉ាក ​ឡិចស៊ីស ​RX 330 ពណ៌​ស ​ពាក់ស្លាកលេខ ​ភ្នំពេញ​ 2AV-9399​ បើក​បរ​ដោយ​ស្រ្ដី​ម្នាក់ ហើយមុនកើតហេតុ រថយន្តខាងលើ បើកពីលិចទៅកើត ដោយបើកបណ្តើសង្ស័យលេងហ្វេសប៊ុក ឆាតបណ្តើរ ទើបមកដល់ចំណុចខាងលើ ទើបរថយន្តជ្រុលទៅបុកទ្រូងផ្លូវបាត់ទៅហើយ បាក់អស់មួយកង់ រងរបួសធ្ងន់ទាំងស្រ្តីជាអ្នកបើកបរផងដែរ ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ​៕

មតិយោបល់