Post News Media ព័ត៌មានជាតិ ប្រជាពលរដ្ឋ ស...

ប្រជាពលរដ្ឋ សូមណូមពរដល់លោកស្នងការខេត្តកំពង់ស្ពឺ ជួយឲ្យមន្ត្រីជំនាញចាត់វិធានការទៅលើរថយន្តធុនធំដឹកសំពីងសំពោងទាំងនេះផង!

កំពង់ស្ពឺ: ប្រជាពលរដ្ឋបានធ្វើការសូមណូមពរដល់លោកស្នងការខេត្តកំពង់ស្ពឺ សូមជួយពិនិត្យមើលរថយន្តប្រភេទធុនធំ ដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ផង ជាពិសេសគឺភាគច្រើនសម្បូរទៅដោយរថយន្តធុនធំដែលដឹកសំពីងសំពោង និងខ្លះទៀតជាប្រភេទរថយន្តកុងតឺន័រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ដូច្នេះសូមលោកស្នងការខេត្តកំពង់ស្ពឺ គួរមានចំណាត់ការឲ្យមន្ត្រីជំនាញ ចាត់វិធានការទៅលើរថយន្តទាំងនេះផង៕

Loading...