ព័ត៌មានជាតិ

​សមត្ថកិច្ចឃាត់ខ្លួនឪពុកចុង ក្រោយរំលោភកូនស្រី​អាយុ៥ឆ្នាំជាច្រើនលើក!

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភកូនស្រីចុងអាយុ៥ឆ្នាំ ជាបន្តបន្ទាប់លក្ខណ៍ប្រពន្ធប្តឹងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានទទួលពាក្យបណ្តឹង។

សមត្ថកិច្ចឲ្យដឹងថាបានទទួលម្តាយឈ្មោះ សូ ម៉ាណែត អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ថា៖ មានឪចុងចាប់រំលោភកូនស្រីអាយុ៥ឆ្នាំ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានសុំបើកការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យឈ្មោះ ឯក វ៉ាន់ដូច ហរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅជាមួយគ្នា​(គ្មានសារធាតុញៀន)។
ជនរងគ្រោះ​អាយុ៥ឆ្នាំ​ស្នាក់នៅជាមួយម្តាយ។

សមត្ថកិច្ចបន្តថានៅថ្ងៃខែឆ្នាំខាងលើ បន្ទាប់ពីសម្ថកិច្ចបានទទួលពាក្យបណ្តឹងក៏បានបើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះកើតហេតុខាងលើ ហើយជនសង្ស័យ បានសារភាពថានៅថ្ងៃមិនចាំក្នុងខែកក្កដា ឆ្នាំ២០១៨ ខ្លួនធ្លាប់បានរំលោភលើក្មេងស្រី១ដង រហូតបានសម្រេចនៅចំណុចផ្ទះខាងលើក្នុងបន្ទប់ដេកនិងធ្វើការរំលោភ៣ទៅ៤ដងទៀតដែលខ្លួនពុំចាំថ្ងៃខែ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

មតិយោបល់