Post News Media ព័ត៌មានជាតិ បាត់កូនមិនឃើញ...

បាត់កូនមិនឃើញមកផ្ទះ​ សង្ស័យក្នុងចិត្តយកសំណាញ់មកបង់ក្នុងទឹកស្ទឹង ស្រាប់តែឃើញកូនមែន..

កណ្តាល: មានករណីក្មេងអាយុ៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ។​

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកស្ទឹងមុខវត្តអង្គរជ័យ ភូមិអង្គរជ័យ ឃុំបន្ទាយ ដែកស្រុកកៀន
ស្វាយ ខេត្តកណ្តាល។

សពក្មេងរងគ្រោះមានឈ្មោះ ខុន សុវណ្ណរាជ ភេទប្រុស អាយុ៦ឆ្នាំ ស្នាក់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។

មុនពេលកើតហេតុ ជនរងគ្រោះបានសុំលុយម្តាយទៅលេង លោតពោងនៅវត្តអង្គរជ័យ រហូតមកដល់ម៉ោង៦និង៤៥នាទីមិនឃើញជនរងគ្រោះមកផ្ទះ ក្រុមគ្រួសារបាននាំគ្នាដើររកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៩និង១៥ នាទី ដោយ មានការសង្ស័យក៏ចុះមុជទឹកស្ទឹងមុខវត្តអង្គរជ័យរាវរក និងយកសំណាញ់មកបង់ ក៏ប្រទះឃើញសពជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យប្រចាំឃុំចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖ សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...