Post News Media ព័ត៌មានជាតិ ឆេះរថយន្តដឹកត...

ឆេះរថយន្តដឹកត្រីពីប្រទេសថៃ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍​ នៅ​ស្រុកថ្មគោល!

បាត់ដំបង: លោកអធិការស្រុកថ្មគោល បានប្រាប់ Post News ថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ​ថ្ងៃទី១៩ ​ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីឆេះរថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើផ្លូវជាតិលេខ​៥ ​ក្រុមទី​៩ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

រថយន្តដែលឆេះម៉ាក Camry ពណ៌ស ច្នៃដឹកត្រីប្រាពីប្រទេសថៃចំណុះ​​១,៥០០គ.ក បើកមកដល់ចំណុចកើតហេតុខាងលើឆ្លងចរន្តភ្លើងធ្វើឲ្យឆេះរថយន្តតែម្ដង មិនមានគ្រោះថ្នាក់ដល់មនុស្សទេ​។
​ម្ចាស់រថយន្តឈ្មោះ ជឹម សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​។ ក្រោមការដឹកនាំបញ្ជា បើករថយន្តពន្លត់អគ្គិភ័យ ដោយលោកវ.ឯក ផង់ សុភាព អធិការនគរបាលស្រុក ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក​១ឡាន​៕

Loading...