ព័ត៌មានជាតិ

ឆក់ទៀតហើយនៅខណ្ឌទួលគោក​! នារីស្រស់ស្អាតម្នាក់​ជិះម៉ូតូទៅរៀន ត្រូវចោរ​ឆក់កាបូប​បានសម្រេចដោយសុវត្ថិភាព​!

ភ្នំពេញ: នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីនារីស្រស់ស្អាតម្នាក់ជិះម៉ូតូចេញពីផ្ទះទៅសាលារៀន ត្រូវ​ក្រុមចោរជំនាញឆក់យកកាបូបលុយបានដោយសុវត្ថិភាព​ នៅម្តុំស្ពានអាកាស៧មករា ផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​​​សម្ភារ:បាត់បង់នៅ​ក្នុងកាបូប មានទូរសព្ទ័ដៃ១គ្រឿង,លេបថប១គ្រឿង ប្រាក់ខ្មែរនិងប្រាក់ដុល្លារមួយចំនួន។

ក្រោយពេលកើត ជនរងគ្រោះ​​បានដាក់ពាក្យ​ប្តឹងនៅ​ប៉ុស្តិ៍នគរបាលទឹកល្អក់១ ឲ្យជួយអន្តរាគមន៏ ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់