Post News Media ព័ត៌មានជាតិ សូមជួយShareផង...

សូមជួយShareផង! មានអ្នកបាត់បងប្អូនទេ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក​​ប្រឡាយ នៅក្រោយផ្សារត្រពាំងថ្លឹង!

ភ្នំពេញ: សាកសពបុរសម្នាក់មានសភាពហើមស្អុយទៅហើយ ត្រូវបានគេប្រទះឃើញអណ្ដែតនៅក្រោមកំប្លោកក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅក្រោយផ្សារត្រពាំងថ្លឹង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

បុរសរងគ្រោះខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនិងអាយុប៉ុន្មាននៅឡើយទេ ស្លៀកខោជើងខ្លីពណ៌ខ្មៅ ពាក់អាវពណ៌ផ្ទៃមេឃដៃខ្លី និងអាវយឺយឺក្នុងវាលឃ្លៀក ហើយសាកសពបានហើមស្អុយមើលលែងស្គាល់ទៅហើយ។ ចំណែកការស្លាប់ក៏មិនទាន់ដឹងពីមូលហេតុនៅឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើល មានបុរសម្នាក់ធ្វើដំណើរឆ្លងកាត់ទីនោះបានធំក្លិនស្អុយចម្លែកក៏បានក្រឡេកមើលទៅក្នុងទឹកប្រឡាយខាងលើ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតទឹកទើបស្រែកប្រាប់គេឯងឲ្យទៅមើលនិងរាយការណ៍ជូនអាជ្ញាធរនិងនគរបាលមូលដ្ឋាន។

បន្ទាប់មកនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យនិងស្រាវជ្រាវរកសាច់ញាតិព្រមទាំងមូលហេតុនៃការស្លាប់នេះ៕

Loading...