ព័ត៌មានជាតិ

បុរសម្នាក់ មានជំងឺជាច្រើនឆ្នាំមកហើយ គិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន..

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះ ស្ថិតនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គឹម គុម ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិរីគីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការសួរបំភ្លឺរបស់ប្រពន្ធឈ្មោះ វ៉ាន យឿង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគីរីថ្មី ឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា ប្តីរបស់គាត់ឈឺច្រើនឆ្នាំមកហើយប្រហែល ៨ទៅ៩ឆ្នាំលេបថ្នាំជាប្រចាំជារៀងរាល់ថ្ងៃ ឈឺរហូត ដល់ទៅចងក២ ដងហើយតែ បានកូនទៅជួយទាន់ រហូតដល់ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខ្ញុំបាននៅក្នុងផ្ទះជាមួយគាត់ពេលនោះស្រាប់តែគាត់ដេញខ្ញុំឲ្យចេញក្រៅ ហើយ ខ្ញុំក៏មកអង្គុយលេងនៅមុខផ្ទះ មួយសន្ទុះធំក៏ដើរទៅមើលគាត់វិញ ស្រាប់តែឃើញគាត់ចងកនឹងខ្សែគោ ជាប់នឹងខ្នៀបផ្ទះ ពេលនោះខ្ញុំស្រែកហៅកូនៗមកជួយដាក់ចុះ តែគាត់បានស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ធកូនបងប្អូន បានធ្វើការពិនិត្យ លើជនរងគ្រោះគ្មានស្នាក់ស្នាមអ្វីទេ ពិតជាស្លាប់ដោយសារការធ្វើ អត្តឃាតខ្លួនឯងមែន(ចងក) សពបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់