Post News Media ព័ត៌មានជាតិ សាហាវណាស់!.. ...

សាហាវណាស់!.. សមត្ថកិច្ចឃាត់ខ្លួនឃាតកប្រុសស្រី២នាក់ ដែលពាក់ព័ន្ធករណី​ធ្វើទារុណកម្ម​នារី​រកស៊ី​ផ្លូវភេទ​រហូត​ស្លាប់!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ធ្វើទារុណកម្ម​ទៅលើនារី​រកស៊ី​ផ្លូវភេទម្នាក់ ​រហូត​ស្លាប់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយយកសពទៅបោះចោលនៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា។

លុះដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកសាកសួរនិងស្រាវជ្រាវបន្ត។

រហូតមកដល់ម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយខណ្ឌទួលគោក បានធ្វើការឆែកឆេរផ្ទះ​ម៉ា​ស្យា​កោស​ជប់​ខ្យល់ តាម​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក ដើម្បីរកវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...