ព័ត៌មានជាតិ

​សមត្ថកិច្ចបង្ក្រាបបានក្រុមចោរកាច់.កម៉ូតូ៣នាក់ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបុរី គឹង សុខា ស្ថិតនៅក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរកម្ម ( លួចកាច់បំបែកសោ.កម៉ូតូ​) បង្កឡើងដោយជនសង្ស័យ​២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាច់បំបែកសោ.កម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ខែឆ្នាំដដែល ទើបដឹងថា មានបក្ខពួកជនសង្ស័យបានទៅលាក់ខ្លួន(នៅស្រុកព្រៃនប់ ហើយក៏បន្តសហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន​២នាក់ទៀត​។

ជនរងគ្រោះឈ្មោះ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
​សម្ភារ:បាត់បង់៖ ម៉ូតូ​១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ​។

ជនសង្ស័យចំនួន​៣នាក់៖ ទី១មានឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់​)​។ និងទី២​ឈ្មោះ ហោ កុសល់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ហសចារី ) ។ និងទី៣​ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ ​(​ផលនៃអំពើលួច​) ,ម៉ូតូ​១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ​(​ផលនៃអំពើលួច​),ម៉ូតូ​១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ​(​ផលនៃអំពើលួច​),ម៉ូតូ​១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ “ឈុសចោល” (​ផលនៃអំពើលួច​) ,សោច្នៃ សម្រាប់កាច់កម៉ូតូ​២ និងសោ​លេខ៨​ចំនួន ​១,កូនកាំប៉ិតចុច​​១​​ពណ៌ផ្កាឈូក,ទូរស័ព្ទ​​៤គ្រឿង ( អិនចុចពិល ០២គ្រឿង , Vfone ០១គ្រឿង , HUAWEI ០១គ្រឿង​)។

ករណីនេះ​ ត្រូវបានកម្លាំងជនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់