Post News Media ព័ត៌មានជាតិ ​ភ្លៀង​ខ្យល់ក...

​ភ្លៀង​ខ្យល់កន្ត្រាក់ វាយបោកបក់ផ្តួលរំលំដើមឈើ​សង្កត់លើរថយន្ត២គ្រឿងរងការខូចខាត!

​បាត់ដំបង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ដែលបានកើតឡើងនៅចំណុចទំនប់អាងទឹក កំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ បានវាយបោកបក់ផ្តួលរំលំដើមឈើ​១​ដើម សង្កត់លើរថយន្តប្រជាពលរដ្ឋ ចំនួន​២​គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕​

Loading...