Post News Media ព័ត៌មានជាតិ ថ្លើមធំមែន! ជ...

ថ្លើមធំមែន! ជនជាតិវៀតណាមម្នាក់ ចូលលួចទ្រព្យសម្បត្តិនៅផ្ទះនគរបាលវរការពារព្រំដែន៦០៥ ចុងក្រោយជាប់ខ្នោះ!

​កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី​ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្ទះឈ្មោះស សុខា ស្ថិតក្នុងភូមិជ្រៃធំ ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល​។

ជនរងគ្រោះ​ឈ្មោះ ស សុខា ភេទ ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ នគរបាលវរការពារព្រំដែន៦០៥ មានទីលំនៅ​ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុក កោះធំ ខេត្ត​កណ្តាល​។ ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ម្ហូប មានទីលំនៅភូមិលេខ៤ ឃុំដុងគី ស្រុកអាងភូ ខេត្ត អាងយ៉ាង​ ប្រទេសវៀតណាម។

នៅមុនពេលកើតហេតុ ផ្ទះរបស់ជនរងគ្រោះជា ផ្ទះជួលបន្ទប់សម្រាប់ឲ្យគេស្នាក់នៅ រយះកាលកន្លងមកចេះតែបាត់សម្ភារ:របស់ភ្ញៀវដែលមកស្នាក់នៅជាច្រើនដង។ លុះនៅថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ០២និង៥០នាទី ជនសង្ស័យ បានឡើងទៅលើផ្ទះជនរងគ្រោះជាន់ទី២ ដើម្បីធ្វើសកម្មភាពលួចយកសម្ភារ:របស់ភ្ញៀវដែលមកស្នាក់នៅ ហើយក៏ត្រូវបានភ្ញៀវ ជាជនជាតិ ឥណ្ឌូ​នេស៊ី និងម៉ាឡេស៊ីនិងកម្មករមើលផ្ទះ ដែលមកស្នាក់នៅជួលបន្ទប់ ផ្អើលឆោរឡោ ព័ទ្ធ ចាប់ឃាត់ខ្លួនបានហើយទូរស័ព្ទហៅជនរងគ្រោះជាម្ចាស់ផ្ទះ រួចក៏បាននាំខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនតែម្ដង។

បច្ចុប្បន្ន ជនសង្សយ័ ឃាត់នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចា់ការតាមនីតិវិធី៕

Loading...