ព័ត៌មានជាតិ

មកស្គាល់មុខ ស្ត្រីមេខ្យល់ករណីអំពើជួញដូរមនុស្សលក់ឲ្យយកប្តីខុសច្បាប់នៅប្រទេសចិនដែលសមត្ថកិច្ចឃាត់ខ្លួនបាន

ត្បូងឃ្មុំ: មុខសញ្ញាមេខ្យល់ ក្នុងករណីអំពើជួញដូរមនុស្សលក់ឲ្យយកប្តីខុសច្បាប់នៅប្រទេសចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនទៅកាន់តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមបទចោទ អំពើលក់ដូរសម្រាប់នាំឆ្លងដែន។

ស្ត្រីខាងលើមានឈ្មោះ កង ជីម អាយុ៥០ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះមានអាយុ២២ឆ្នាំ រស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានស្រ្តីសង្ស័យរូបនេះនិងបក្ខពួកបានធ្វើការបោកបញ្ឆោតលក់ឲ្យទៅយកប្តីដោយខុសច្បាប់កាលពីឆ្នាំ២០១៦។

ក្រោយពីនគរបាលជំនាញទទួលបានពាក្យបណ្តឹងពីម្តាយរបស់នារីរងគ្រោះ កម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតពន្លាតដែនសមត្ថកិច្ចដល់ខេត្តត្បូងឃ្មុំ និងបានឃាត់ខ្លួនបានស្រ្តីជាមេខ្យល់រូបនេះ យកមកអនុវត្តតាមនីតិវិធី៕

មតិយោបល់