Post News Media ព័ត៌មានជាតិ ចុម! រកឃើញ សា...

ចុម! រកឃើញ សាច់ក្រក ហតដក សាច់ជ្រូក ម៉ឹក សាច់មាន់ ប៉ាតេ នំសូកូឡា នំកញ្ចប់ច្រើនប្រភេទ ស្ករក្មេង ស្ករគៀមប៊ួយ ទឹកសណ្តែក ទឹកដោះគោខាប់ ទឹកក្រូចកំប៉ុង និងស្រាបៀកំប៉ុង ខូចគុណភាពក្នុងលក់ទំនិញលាងឃ្លាំងមួយកន្លែង!!!

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានកិច្ចសហការពី មន្ទីរពាណិជ្ជកម្មរាជធានី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ នៅហាងលក់ទំនិញលាងឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវលំបេតុងលេខ២០០៩ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមួយចំនួនជាប្រភេទអាហារបួស (សាច់ក្រក ហតដក សាច់ជ្រូក ម៉ឹក សាច់មាន់ ប៉ាតេ) នំសូកូឡា នំកញ្ចប់ច្រើនប្រភេទ ស្ករក្មេង ស្ករគៀមប៊ួយ ទឹកសណ្តែក ទឹកដោះគោខាប់ ទឹកក្រូចកំប៉ុង និងស្រាបៀកំប៉ុង។

សរុបមានទម្ងន់ប្រមាណ ១៩០.៥០ គីឡូក្រាម ហើយត្រូវបានមន្ត្រីកាំកុងត្រូលធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...