Post News Media ព័ត៌មានជាតិ បាត់ខ្លួនបីថ្...

បាត់ខ្លួនបីថ្ងៃ ប្រទះឃើញសព នៅក្នុងស្រះទឹក បង្កការផ្អើលឆោទ្បោ

ភ្នំពេញ: បុរសម្នាក់ បានបាត់ដំណឹងពីផ្ទះបីថ្ងៃ ស្រាប់តែប្រទះឃើញ ក្លាយជាសាកសពដេកស្លាប់ នៅក្នុងស្រះមួយកន្លែង យ៉ាងអាណោចអាធ័ម ក្នុងសភាពហើមស្ពីង ធំក្លិនបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រះទឹកដីវាល ក្បែរមាត់ត្រពាំងឈូក ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សាកសពមានឈ្មោះ យ៉ែម យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ វ៉ន វី អាយុ៥៤ឆ្នាំ មានកូនចំនួន១១នាក់ ប្រុស៥នាក់ ស្រី៦នាក់ ។

តាមសាច់ញាតិ ក៏ដូចអ្នកភូមិ បានឲ្យដឹងថា ជនរងគ្រោះ ចូលចិត្តផឹកស្រាជាប្រចាំ ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ស្រវឹង លុះត្រាណាសម្រាន្តលក់ ទើបអត់ផឹក ទោះជាប្រពន្ធ កូន ហាម សូមអង្វរ កាត់បន្ថយ ផឹក ក៏មិនស្តាប់ដែរ ។

ប្រភពដដែលបន្តទៀតថា មុនថ្ងៃកើតហេតុ ជនរងគ្រោះ បានផឹកស្រវឹងដូចសពដង បានដើរបាត់ពីផ្ទះ នៅវេលាថ្ងៃត្រង់ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ ហើយក្រុមគ្រួសារ បានដើរស្វែងរកតាមផ្ទះអ្នកស្គាល់ អ្នកភូមិ ក៏មិនឃើញ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកភូមិ ដើរទៅត្រពាំងឈូក កាត់ដីវាលខាងលើ ក៏ប្រទះឃើញសពជនរងគ្រោះ អណ្ដែតទឹកស្លាប់ក្នុងសភាពហើម ធំក្លិន ទើបបង្កឲ្យមានការឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើប ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅផ្ទះ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...