ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្កហិង្សាដោយចេតនា

ប៉ៃលិន: កាលពីវេលាម៉ោង ៤ សៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ៣៦៨ ស.ព/១៨ ចេញដោយលោក ថុល គីមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ។

ជនសង្ស័យខាងលើ ឈ្មោះ ខាន់ បឹប ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់