ព័ត៌មានជាតិ

ស្ត្រី​ម្នាក់ដូរអំពូលភ្លើង ខុសបច្ចេកទេសក៏ត្រូវ​ឆក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់

កំពង់ស្ពឺ: កាលពីវេលា​ម៉ោង ១៨និង៣០នាទី​យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ មាន​ករណី​ស្ត្រីម្នាក់ ត្រូវខ្សែភ្លើងឆក់​ស្លាប់ ស្ថិតនៅ​ចំណុចអូ​រពន្លូវ ក្នុង​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឹ។

ជនរងគ្រោះ ឈ្មោះ ចិន ធា ភេទ​ស្រី​អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មាន​ប្ដី​ឈ្មោះ សុទ្ធ ទី អាយុ ៤០ ឆ្នាំ និងកូនចំនួន ៤ នាក់ ស្រីម្នាក់។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​បាន​ដើរទៅ​មើល​ប្ដី​អង្គុយ​ផឹកស្រារ​ នៅ​រោង​ខាងមុខ ពេល​ឃើញ​ដូច​នោះ​ក៏បាន​យកដៃ​ទៅ​ខោក​ក្បាល​ប្ដី​មួ​យក្រញ៉រ រួច​ដើរ​វិល​ត្រឡប់មក​រោង​សម្រាក​វិញ ​ក៏បាន​ទង្គិច​និង​អំពូល​ភ្លើង រួច​ក៏​យកដៃ​ចាប់ ស្រាប់តែ​ឆក់​ស្លាប់​តែម្ដង។

ក្រោយសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យរួច ឃើញថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់