ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់ដូរចាប់ហួយ នៅស្រុកមោងឬស្សី ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

បាត់ដំបង: កាលពីវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
មានករណីអគ្គិភ័យឆាបឆេះតូបលក់ដូរចាប់ហួយមួយកន្លែង ស្ថិតនៅចំណុចក្រុម១០ ភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឬស្សី។

ម្ចាស់តូបរងគ្រោះឈ្មោះ មុត រស្មី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ តូបលក់ចាបហួយទំហំ ៤×៥ម៉ែត្រ ដំបូលប្រក់សង្កសីជញ្ជាំងសង្កសី។

សម្ភារខូចខាតមាន៖ ស្រាបៀ ៥០កេស ទឹកផ្លែឈើ ១០កេស ប្រេងសាំង ២កាដុង ស្មើ៧០លីត្រ បារី៣០សុង មី៣កេស គ្រឿងកាឡៃ គ្រឿងក្រអូបសាប៊ួ ទូទឹកកក និងសម្ភារ:មួយចំនួនទៀត សរុបជាទឹកប្រាក់៣៨៥០ដុល្លារ សំណាងល្អពុំបង្កឲ្យមានការរបួសនោះទេ។

ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង អស់ទឹកចំនួន១ឡាន មូលហេតុដោយសារផ្ទុះសេខ្សែរភ្លើង៕

មតិយោបល់