ព័ត៌មានជាតិ

ក្រុមជើងខ្លាំង! ចេញពីផឹកស៊ី​នៅខារ៉ាអូខេរ៉ូយ៉ាល់កំពត ដកកាំភ្លើងបាញ់​លាន់កក្រើកមេឃ ចុងក្រោយជាប់ខ្នោះ​

កំពត: កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាញ់បោះអនាធិបតេយ្យ នៅខារ៉ាអូខេរ៉ូយ៉ាល់កំពត នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនល្មើសមានគ្នា​៦នាក់ ភេទប្រុស​មិនទាន់ស្គាល់អត្តសញ្ញាណ និងជិះម៉ូតូចំនួន​៤គ្រឿងក្នុងមានម៉ាក ហុងដាឌ្រីម ស៊េរីមិនចាំ ពាក់ស្លាកលេខ កំពត​1J​.5257,ម៉ូតូម៉ាកToday គ្មានស្លាកលេខ ពណ៌ទឹកខ្មៅ ,ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1AP.​7923 និង​ម៉ូតូម៉ាកកូនទា ពណ៌ទឹកប្រាក់។

ក្រោយ​ចេញពីខារ៉ាអូខេ រ៉ូយ៉ាល់ ពួកគេបានបាញ់អាវុធខ្លី​១គ្រាប់ ឡើងលើ ហើយជិះម៉ូតូគេចចេញបាត់ បន្សល់សបកគ្រាប់​១គ្រាប់។

ពេលបន្តបន្ទាប់គ្នា ជនសង្ស័យ​បានបាញ់ឡើងលើ ២កន្លែងផ្សេងទៀត (នៅលើស្ពានព្រែកកំពង់បាយ​១កន្លែង និងនៅក្បែរការ៉ាអូខេរ៉ូយាល់​១កន្លែង)។

ក្រោយកើតហេតុ សមត្ថកិច្ច បានស្រាវជ្រាវ គឺតម្រុយ អត្តសញ្ញាណជនសង្ស័យ​។
ប្រតិបត្តិការ ពីព្រលប់ រហូតព្រឹកថ្ងៃទី២០ខែឆ្នាំដដែល ទទួលបានលទ្ធផល ឃាត់ខ្លួន ជនដៃដល់ ឈ្មោះ ហេង ចិន្តា ហៅចិន ភេទប្រុស ៣៣ឆ្នាំ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត រឹបអូសអាវុធខ្លី ម៉ាកឡុក១ដើម លេខLL T620 បង់១ ។(ជននេះ មានអត្តសញ្ញាណបណ្ណ័ ទាហាន និងប័ណ្ណសម្គាល់អាវុធសមូហភាព)។
២- លាង សំបូរ ហៅម៉ាប់ ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ អណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (គូកនផឹកស៊ីជាមួយ)។
៣- ប៊ូ សុភា ហៅ ម៉ៅ ភេទប្រុស ៣៣ឆ្នាំ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (គូកនផឹកស៊ីជាមួយ)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ចាត់ការតាមច្បាប់៕

មតិយោបល់