Post News Media ព័ត៌មានជាតិ លែងអស់កង្វល់ទ...

លែងអស់កង្វល់ទៀតហើយ! រយ:ពេលព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ មានធុងសំរាម១៦៧១ដាក់តាមដងផ្លូវ

ភ្នំពេញ: ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងចាប់ផ្អើលនៅថ្ងៃស្អែក សរុបរយ:ពេល៣ថ្ងៃ​ ខាងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដាក់ធុងសំរាមសរុបចំនួន១៦៧១ធុង ដាក់នៅតាមទីសាធារណ:ដែលជាកន្លែងកម្សាន្តនានា ថែមទាំងមានការត្រៀមកម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ ដើម្បីសម្រួលការងារនេះផងដែរ។

ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ សូមបងប្អូនទាំងអស់ ធ្វើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមកន្លែងដែលបានរៀបចំជូន ដើម្បីចូលរួមធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូករបស់យើង ប្រកបទៅដោយភាពសប្បាយរីករាយ និងពោរពេញទៅដោយបរិស្ថានល្អ ៕

Loading...