Post News Media ព័ត៌មានជាតិ ឡាំប៉ាតាវ៉ាជែ...

ឡាំប៉ាតាវ៉ាជែងរថយន្តជាន់ហ្រ្វាំងមិនទាន់បុកខ្ទេច រងរបួសធ្ងន់ម្នាក់ នៅ​​លើផ្លូវជាតិលេខ១!

កណ្តាល: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូកង់បីឥណ្ឌានិងរថយន្ត នៅលើផ្លូវជាតិលេខ១
ចន្លោះគីឡូម៉ែត្រលេខ​២៣-២៤ (ភ្នំពេញ-អ្នកលឿង) ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

តាមប្រភព័ត៌មានព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង
គ្មានស្លាកលេខ បើក​ដោយឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តសាំយ៉ុង ពណ៌សំបក់ឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ​2AC-9851 ដឹកសិស្សសាលារៀន បើកបរស្របទិសគ្នា ហើយម៉ូតូកង់បីឥណ្ឌាបានយកចង្កូតមកខាងមុខរថយន្តវិញ រថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យខូចខាតទាំងស្រុង បណ្តាលឲ្យអ្នកបើកម៉ូតូឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅភ្នំពេញ។

ចំណែកកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ​វាស់វែងយកមករក្សាទុកជាភស្តុតាង​៕

Loading...