Post News Media ព័ត៌មានជាតិ រូបរាងស្អាតបា...

រូបរាងស្អាតបាត តែចិត្តវិញអប្រិយណាស់! លួចចាប់សូម្បីតែសត្វស្វានៅតំបន់អង្គរ..

សៀមរាប: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចចាប់សត្វស្វានៅតំបន់អង្គរ។

ករណីនេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគោលដៅប្រាសាទភ្នំបាខែង ចំណុចប្រាសាទបក្សីចាំក្រុង មានករណីជនសង្ស័យ៤នាក់ បានចាប់សត្វស្វាដាក់ក្នុងរថយន្តចំនួន១ក្បាល ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9264 ។

ជនសង្ស័យទាំង៤នាក់នេះបានដាក់អន្ទាក់ចាប់ស្វា ដោយប្រើវិធីដាក់ចំណីចូលឃ្លុបឡានចំហរខាងក្រោយ នៅពេលដែលស្វាចូលច្រើន ពួកគេនឹងទម្លាក់ឃ្លុបបិត ហើយបើកឡានចេញភ្លាម ប៉ុន្តែដោយសារ១រយ:ចុងក្រោយ នេះ ចំនួនស្វាតាមផ្លូវចូលប្រាសាទនានាបានថយចុះ វាជាហេតុ ឲ្យខាងអាជ្ញាធរអប្សរា ពិចារណានិងរកវិធីទប់ស្កាត់ចាប់ចោរនោះ លុះដល់ល្ងាចថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញក៏មានឡានសង្ស័យមកឈប់ ចំហរគូទទ្វារក្រោយ ដើម្បីឲ្យស្វាចូលស៊ីចំណីភ្លេចខ្លួន គេក៏ទម្លាក់ឃ្លុបចុះ ហើយបើកចេញភ្លាម តែលើកនេះ ពួកគេត្រូវកម្លាំងអប្សរាបោះដៃ ដេញតាមភ្លាមៗតែម្ដង៕

Loading...