Post News Media ព័ត៌មានជាតិ មន្ត្រី​កាំកុ...

មន្ត្រី​កាំកុងត្រូលខេត្តកោះកុង ដកហូត​ទំនិញខូចគុណភាព​ នៅក្នុងផ្សារភូមិថ្មី

កោះកុង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយទទួលបានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងម្ហូបអាហារ ក្នុងផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើ បន្លែ ផ្លែឈើ ត្រីងៀត ជ្រក់ស្ពៃ និងគ្រឿងសមុទ្រដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញរកពុំឃើញវត្តមានសារធាតុគីមីដែលច្បាប់ហាមឃាត់ លើម្ហូបអាហារខាងលើនោះទេ ប៉ុន្តែបានដកហូតផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីកម្ទេចចោលនៅពេលក្រោយ៕

ទន្ទឹមនឹងនេះដែរ មន្ត្រីកាំកុងត្រូលខេត្តបានធ្វើការណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញ ការមើលកាលបច្ឆេទ មុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផលទំនិញ ម្ហូបអាហាររបស់ខ្លួន៕

Loading...