Post News Media ព័ត៌មានជាតិ ចម្លែកមែនបាត់...

ចម្លែកមែនបាត់ខ្សែ.កមាស៣ជីក្នុងបន្ទប់ ប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវតាមពិតមានចោរស្រីអញ្ចឹងសោះ

ប៉ៃលិន: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានទទួលបណ្ដឹងពីឈ្មោះ ធន ម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីករណីបាត់ខ្សែកមាសទម្ងន់៣ជី ពីក្នុងបន្ទប់កាលពីវេលាម៉ោងប្រហែល ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កម្លាំងជំនាញ បានហៅឈ្មោះ ​ឃឹម មុំ​ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅទឹកដីប្រទេសថៃ មកធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា វត្ថុតាងដែលបាត់នោះ ខ្លួនបានយកទៅកប់លាក់ទុកនៅមុខផ្ទះរបស់ជនរងគ្រោះ។
ក្នុងនោះដែរវត្ថុតាងដែលបាត់បង់មាន ៖ ខ្សែក ២ខ្សែ រួមជាមួយនិងបន្តោង១ ធ្វើពីលោហធាតុពណ៌លឿង និងខ្សែដៃ១ខ្សែធ្វើពីលោហធាតុ ពណ៌លឿង។

បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ម្ចាស់ដើមវិញ។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...