ព័ត៌មានជាតិ

ប្តី​តាម​ទាន់​ប្រពន្ធ​ទៅ​ដេក​ជាមួយ​សាហាយ​ស្មន់​ ក្នុង​ផ្ទះ​ជាមួយគ្នា!!!​

ភ្នំពេញ: ស្រ្តី​ម្នាក់​ មានប្តី​បានកូន៣ហើយមិន​ស្កប់​ សុំ​ប្តី​នាំ​ប្រុសសាហាយ​មក​រស់នៅក្នុងផ្ទះ​ជាមួយ​ ថែម​ទាំង​ដេក​ជាមួយ​សាហាយ​ ប្តី​ខឹង​​ប្តឹង​សមត្ថកិច្ច​ ឃាត់​ភ្លាមៗ​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ ២និង​៣០នាទី​ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅផ្ទះជួល​ ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ ​

បុរស​ជា​ប្តី​ ឈ្មោះ​ ន.ស.វ អាយុ​៣៩ឆ្នាំ ​មុខរបរ​កម្មក​ររោង​ចក្រ​ ។ ចំណែក​ឯ​ស្រ្តី​ជាប្រពន្ធឈ្មោះ​ ទ.ស.ណ.រ ​​អាយុ​៣៧ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​។ ដោយ​ឡែក​បុរស​ជា​សាហាយ​ឈ្មោះ​ ហ.គ ​អាយុ​៣៤ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ បាន​និយាយ​ប្រាប់ថា​ គាត់មានប្រពន្ធ២លើកមក ហើយដោយលើកដំបូងគាត់បានការត្រឹមត្រូវហើយពុំបានទំនាក់ទំនងនិងប៉ះពាល់នារីជាប្រពន្ធដើមបន្តិចនោះឡើយ ដោយប្រពន្ធគាត់ទី១​រត់ទៅ​នៅ​ជាមួយ​ប្រុស​បាត់​។ លុះបានប្រពន្ធក្រោយមិនបានរៀបការត្រឹមត្រូវទេប៉ុន្តែបានទំនាក់ទំនងស្រឡាញ់​គ្នា​ បាន​ប្រមាណ​១៦ឆ្នាំ​ហើយ​ នឹងមាន​កូន​៣នាក់​ផង​ដែរ​ ព្រម​ទាំង​បាន​ចុះ​អាតាស៊ីវិល​រួចទៅហើយ​តែ​ប្រពន្ធ​គាត់​ ហែក​ចោល​បាត់ទៅ។

​មុនពេល​កើតហេតុ​ ប្រមាណ​ជាង​២ខែ​មុន​ ប្រពន្ធ​និយាយ​រឿង​ប្រាប់​ប្តី​ថា​ រូបគាត់​មាន​ទំនាក់ទំនង​ជាមួយ​ បុរស​ខាង​លើ​ តាម​ Facebook​ បាន​សុំ​រស់នៅ​ជាមួយ​ តែ​ប្តី​មិន​ព្រម​លុះ​ប្រពន្ធ​គាត់​នៅ​តែ​អង្វរកច្រើន​ដង​ពេក​ ហើយ​ថែម​ប្រាប់​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​គ្នា​ បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ​។ ពេល​នោះ​ប្រពន្ធ​របស់​គាត់ចេះ​តែ​អង្វរ​សុំ​រស់នៅ​ ជា​ទំនាក់ទំនង​ជាបង​ប្អូន​ទេ​ ដោយ​ឲ្យ​នៅ​ខាង​មុខ​ផ្ទះ​ ​ព្រោះ​បុរស​ជា​សាហាយ​បាក់​ចិត្ត​ស្រឡាញ់​ពេក​។ រហូត​ប្តី​បាន​ឲ្យ​មក​រស់​នៅ​ ជាមួយ​បាន​២ថ្ងៃ​២យប់​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែ​ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​គាត់​ បែរ​ជា​ទៅ​ដេក​ជាមួយ​សាហាយ​ស្មន់​ទៅ​វិញ​។ បន្ទាប់​មក​គាត់​តេ​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​ អន្តរាគមន៍​ឃាត់​ប្រពន្ធ​ នឹង​សាហាយ​ស្មន់​យក​ទៅ​សាក​សួរ​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទោះបី​ដឹង​ប្រពន្ធមានទំនាក់ទំនងជាមួយប្រុសផ្សេងក៏ដោយនៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា​ ដំបូង​ឡើយ​ថា​ទាមទារ​សំណង​ក្នុង​មួយ​នាក់​ ចំនួន​៣ម៉ឺន​ដុល្លារ​ ដើម្បី​សង​ជំងឺ​ផ្លូវ​ចិត្ត​ តែចុង​ក្រោយ​ គាត់​នឹង​ដក​ពាក្យ​បណ្ដឹង​វិញ​ គ្រាន់​តែ​ឲ្យ​បុរស​ជា​សាហាយ​ បែក​ចេញ​ពី​គ្រួសារ​របស់​គាត់​ ព្រម​ទាំង​ឲ្យ​ប្រពន្ធ​របស់​គាត់​ ធ្វើ​កិច្ច​សន្យា​ ចំពោះ​មុខ​សមត្ថកិច្ច​ជួយ​ដឹងឭ​។

ក្រោយពេលកើតហេតុ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី​២​ បាន​បញ្ជូន​ ស្រ្ដី​ជាប្រពន្ធ​ និងសាហាយ​ស្មន់​ ទៅ​ជំនាញ​ខណ្ឌពោធិ៍សែនជ័យ​ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ ដក​ពាក្យ​បណ្ដឹង​វិញ​៕

មតិយោបល់