Post News Media ព័ត៌មានជាតិ ម៉ែអាថ្លែន ខ្...

ម៉ែអាថ្លែន ខ្លាំងណាស់ជួញដូរថ្នាំញៀនម្តង២៧កញ្ចប់!!!

ភ្នំពេញ: ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានបើកការស្រាវជ្រាវជាប់ជាប្រចាំ ចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពរួចមកសមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចមុខធានាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ចឲ្យដឹងថាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហង្ស ពេជ្រសាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) រួមនឹងវត្ថុតាងដកហូត ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២៧កញ្ចប់ (កញ្ចប់ធំមានចំនួន០៥)ថង់ សម្រាប់មួយចំនួននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

Loading...