Post News Media ព័ត៌មានជាតិ បុរសម្នាក់ស្ល...

បុរសម្នាក់ស្លាប់មួយរំពេច ក្រោយពីជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦អា ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...