ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកទៅបុកនឹងសត្វគោ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់បានជិះម៉ូតូឌុបគ្នា៣នាក់លឿនខ្លាំងពេក ទៅបុកនឹងសត្វគោ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ លេខ៨២-៨៣ ភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ករណីនេះបណ្តាលមកពីឈ្មោះ សត់ វិន អាយុ១៨ឆ្នាំ បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GU-4151 ជិះគ្នា៣នាក់ទៅបុកនឹងសត្វគោ បណ្តាលឲ្យស្លាប់ម្នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់