ព័ត៌មានជាតិ

បុរសជាមេភូមិម្នាក់ត្រូវរថយន្តដឹកកម្មករបុកស្លាប់

ស្វាយរៀង: បុរសជាមេភូមិម្នាក់​ ជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្ត​ម៉ាកគា ដឹកកម្មករមួយគ្រឿង ​បុកបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

​ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រថយន្ដបង្កម៉ាកគា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-0119 បើកបរពីត្បូងទៅជើងគេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូម៉ាក គុបមូល ពណ៌សំបកឪឡឹក គ្មានស្លាកលេខ បើកបរដោយមេភូមិមេលោង បើកបរពីកើតទៅលិច រងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែងយកទៅរក្សាទុកនៅករិយាល័យចរាចរណ៍ខេត្តស្វាយរៀង និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់