Post News Media ព័ត៌មានជាតិ បញ្ជូនក្រុមក្...

បញ្ជូនក្រុមក្តឹបចោរ៦នាក់ តែងធ្វើសកម្មភាពលួចគាស់តូបអាជីវករក្នុងក្រុងសិរីសោភ័ណយ៉ាងសកម្ម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ!

​បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យវ័យកក្មេង៦នាក់ ដែលធ្លាប់ធ្វើឲ្យអាជីរករ លក់ដូរ ខឹងសម្បា ដោយសារតែជនទាំងនេះ តែងតែបានធ្វើសកម្មភាព លួចគាស់តូបរបស់ពួកគាត់យកសម្ភារ: ទៅបញ្ចាំនោះ ឥឡូវត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រា​វ តាមវិធានការជំនាញឈានដល់បង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះតែម្តង ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់តូប នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យទាំង៦នាក់ ទី១មានឈ្មោះ សំបូរ មាសជីង ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ,ទី២ឈ្មោះ ឈឿ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៣ឈ្មោះ សន វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៤​ឈ្មោះ នៅ ចាន់អារុណ ភេទប្រុស អាយុ១៤ឆ្នាំ ,ទី៥ឈ្មោះ រុំ រ៉ាឈី ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦ឈ្មោះ តែម ចាន់ពិគុណ ហៅពៅ ភេទប្រុស​ អាយុ១៤ឆ្នាំ។ ជនសង្ស័យទាំងនេះ បានលួចគាស់ហាងលក់ទូរសព្ទដៃយីហោ មានជ័យ នៅខាងលិចចូលផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ម្ចាស់ឈ្មោះ ឌុច ចំរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសង្កាត់កើតហេតុ។

សម្ភារ:បាត់បង់៖ ទូរសព្ទសាំស៊ុងថេប២គ្រឿង,ហ៊ូហ្វៃថេប៦គ្រឿង,ស៊ិនថិច១គ្រឿង,លេបថប១គ្រឿង,ម៉ឺមឺរី២០និងខាតរិឌ័រ១៥ សរុបជាទឹកប្រាក់១,៧០០ដុល្លារ។
បច្ចុប្បន្ន ក្រុមក្តឹបចោរទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ សើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨៕

Loading...