ព័ត៌មានជាតិ

បុរសម្នាក់ គិតខ្លីយកផ្លែឡាមអារ.កសម្លាប់ខ្លួន សំណាងជួយទាន់តែធ្ងន់ធ្ងរ

រតនគិរី: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានគិតខ្លីយកផ្លែឡាមមកអារ.កដើម្បីសម្លាប់ខ្លួនឯង តែមិនបានសម្រេច ត្រូវបានសាច់ញាតិជួយទាន់។

ករណីនេះកើតឡើងនៅចំណុចភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ទីង នីវ ភេទប្រុស អាយុ៣១ឆ្នាំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនមកមណ្ឌលសុខភាពស្រុកបរកែវ តែធ្ងន់ធ្ងរពេកក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់