ព័ត៌មានជាតិ

រថយន្តព្រុសវ៉ាជែងទៅបុកម៉ូតូ២គ្រឿង របួសមនុស្ស៤នាក់ នៅស្រុកព្រៃនប់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ២គ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស​ ​កាលពី​វេលាម៉ោង៤និង៥០នាទី​ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិទួលទទឹង៣ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។ ​

រថយន្តបង្ក​ម៉ាក Camry Prus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2AF-​7590បើក​ពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ រថយន្តបានបើកវ៉ាជែងរួចជ្រុលទៅបុកម៉ូតូ​២គ្រឿងដែលបើក​បញ្រ្ចាសទិសគ្នា ម៉ូតូម៉ាក អ៊ិសសង់ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករដូងប្រេង មានទីលំនៅភូមិចម្ការក្រូច ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(រងរបួសស្រាល) និង អ្នករួមដំណើរ​ឈ្មោះ សំ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅ ដូចគ្នា(រងរបួសមធ្យម) និង​ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ មាល សល់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា (រងរបួសស្រាល) អ្នករួមដំណើរពីក្រោយឈ្មោះ ប៉ែន ឈិនលី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា (រងរបួសស្រាល) ។

បច្ចុប្បន្ន អ្នករបួសបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង ចំណែកឯអ្នកបើកបររថយន្តគេចខ្លួន៕

មតិយោបល់