ព័ត៌មានជាតិ

រថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីបើកកៀរម៉ូតូ ស្លាប់បុរសម្នាក់ជាកម្មករក្រុមហ៊ុនស៊ិនទ្រី!

ភ្នំពេញ: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី និង ម៉ូតូ HONDA C125 បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ម្ចាស់ម៉ូតូមានឈ្មោះ អ៊ិន ឆោម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) មុខរបរ កម្មករក្រុមហ៊ុនស៊ិនទ្រី រស់នៅភូមិត្រោក ឃុំតាលួស ស្រុកស្វាយជុំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1GC-9903។
​តៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅក្នុងការ៉ាស់ឡានក្រុមហ៊ុនស៊ិនទ្រី​ បើករថយន្តម៉ាក HYUNDIA ពណ៍លឿង គ្មានស្លាកលេខ ជារថយន្តក្រុមហ៊ុនស៊ិនទ្រី ។
​បច្ចុប្បន្ន សមត្ថកិច្ចធ្វើការវាស់វែងរួចសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ៕

មតិយោបល់