Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីសRX300បើកខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយ ខ្ទាត​ជាង៥០ម៉ែត្រ បុរសម្នាក់របួសធ្ងន់!

ភ្នំពេញ: រថយន្តម៉ាកឡិចស៊ីសRX300មួយគ្រឿងបើកដោយនារីម្នាក់ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយខ្ទាតម៉ូតូជាង៥០ម៉ែត្រ បុរសម្នាក់រងរបួសធ្ងន់ត្រូវដឹកតាមកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥
ចំណុចមុខឃ្លាំងសាំងមួយកន្លែង ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AJ 5485 បើកដោយនារីម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1B 4658 បើកដោយជនរងគ្រោះឈ្មោះស្រ៊ាង​ខឹម រងរបួសធ្ងន់។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រម៉ូតូបើកពីមុខរថយន្តខាងលើបើកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងស្របគ្នាមិនដឹងយ៉ាងមិចទេ ស្រាប់តែរថយន្តជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យធ្លាក់មនុស្សចេញពីម៉ូតូរងរបួសធ្ងន់ ម៉ូតូខ្ទាតចេញពីកន្លែងកើតហេតុប្រមាណជាង៥០ម៉ែត្រ។

រថយន្តខាលើខូចខាតកំណាត់មុខផ្នែកខាងស្តាំម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះតាមកង់បីទៅមន្ទីពេទ្យ។ ចំណែករថយន្តនិងម៉ូតូរួមទាំងអ្នកបើករថយន្តបន្ទាប់ពីជំនាញវាស់វែងរួចត្រូវបានបញ្ជូនទៅការិយាល័យចរសចរណ៍ផ្លូវគោកនៃស្នងកសរដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

Loading...