Post News Media ព័ត៌មានជាតិ រថយន្ត​ដឹក​ឧប...

រថយន្ត​ដឹក​ឧបករណ៍​ខួងអណ្ដូង​ធុន​ធំ​មួយ​គ្រឿង គេចម៉ូតូ ធ្លាក់​ប្រឡាយក្រឡាប់​ផ្ងារជើង

ព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​ដឹក​ឧបករណ៍​ខួងអណ្ដូង​ធុន​ធំ​មួយ​គ្រឿង ​ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-0543 តាមការអះអាងពីសមត្ថកិច្ចថា រថយន្តនេះបើក​លឿន​ពេល​ជួប​ឧបសគ្គ​ (គេចម៉ូតូ) ក៏ជ្រុល​ចង្កូតមកខាងស្ដាំ​ដៃ​ ធ្លាក់​ប្រឡាយបណ្តាល​ឲ្យ​ក្រឡាប់​តែម្តង។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវចំ​ណោត​លោកយាយម៉ៅ ស្ថិត​ក្នុង​ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

ករណីនេះបណ្តាលឲ្យមនុស្ស៣​នាក់រងរបួសរួមមាន​ ៖
១.ឈ្មោះ ឌី ភេទប្រុស អាយុ៣០ឆ្នាំ​ អ្នក​បើកបរ
២.ឈ្មោះ អ៊ុ សាវុន ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករខួងអណ្ដូង
៣.ឈ្មោះ វី ភេទប្រុស អាយុ៣៥ឆ្នាំ កម្មករខួងអណ្ដូង ។ អ្នកទាំង៣ស្នាក់នៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕

Loading...