Post News Media ព័ត៌មានជាតិ មុខសញ្ញាលួចយ៉...

មុខសញ្ញាលួចយ៉ាងសកម្ម២នាក់ កំពុងធ្វើសកម្មភាពលួចគាស់បន្ទប់ជួលគេស្រាប់តែសារ៉ែនកាមេរ៉ាសុវត្ថិភាពបន្លឺឡើង អស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្តាល: ជនង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចគាស់បន្ទប់ជួលគេស្រាប់តែសារ៉ែនកាមេរ៉ាសុវត្ថិភាពបន្លឺឡើង អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ សូត្រ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ , ទី២ឈ្មោះ ថុល ផារ៉ុត ហៅវែង ភេទប្រុស អាយុ១៨ឆ្នាំ។ ដកហូតបាន កូនកន្ត្រៃតូចដងជ័រ១, អាវ៣ , ខោកីឡា២ និងទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...