Post News Media ព័ត៌មានជាតិ បុរសម្នាក់ កំ...

បុរសម្នាក់ កំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូZoomer-X បុកស្លាប់មួយរំពេច

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានម៉ូតូZoomer-X បុកស្លាប់ខណ:ដែលកំពុងដើរឆ្លងផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវ​លេខ៤៤ ភូមិ​ត្រាញ់​វែង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។

អ្នកស្លាប់មានឈ្មោះ ចឹ វឿន ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវម៉ូតូ​ម៉ាកZoomer-X មួយគ្រឿងពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ1HG-4569បើកបុកបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...