ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពីកំពុងជិះម៉ូតូជាមួយសង្សារ ហើយសង្សារនោះបានផ្តួលម៉ូតូរត់ពេលឃើញសមត្ថកិច្ច

កណ្តាល: ជនសង្ស័យជាស្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលជិះម៉ូតូជាមួយសង្សារ ហើយសង្សារបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ពេលដែលឃើញសមត្ថកិច្ចចម្រុះ។

ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ភូមិព្រៃពពែល ឃុំពើក ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ទេព រ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបម្រើការងារនៅហាងខារ៉ាអូខេសម្រស់បៃតង។ ដកហូតបានថ្នាំញៀន២កញ្ចប់ និងម៉ូតូ១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថាឈ្មោះ ភិន មាស ដែលគេចខ្លួននេះ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល៨ឆ្នាំ ពីបទឃាតកម្ម និងជាមុខសញ្ញាសកម្មជួញដូរថ្នាំញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់