Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងព...

រថយន្ត២គ្រឿងពន្លះគ្នា លាន់ដូចរន្ទះ​បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់និងស្រាល

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១១នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-9451 បើកបរទិសដៅពីត្បូងទៅជើង បានបុកជាមួយរថយន្តកាមរី ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 2I-1082 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ការី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសស្រាល) ដោយមានអ្នករួមដំណើរជាមួយ៤នាក់៖
១-ឈ្មោះ ឌិន.ដែន ភេទប្រុស អាយុ៤៤ឆ្នាំ (របួសធ្ងន់)។
២-ឈ្មោះ ដូត.ម៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ (របួសធ្ងន់)។
៣-ឈ្មោះ ហ៊ី.សេងហ័ង ភេទប្រុស អាយុ៣៦ឆ្នាំ (របួសស្រាល)។
៤-ឈ្មោះ សេង.ណាន ភេទប្រុស អាយុ៣៧ឆ្នាំ (របួសស្រាល)។ ទាំង០៤នាក់ នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្តកាមរី ។

ចំណែមូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តកាមរី បើកបរមិនប្រកាន់ស្តាំ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...