Post News Media ព័ត៌មានជាតិ ផ្សិក​សាមណេ​ច...

ផ្សិក​សាមណេ​ចំនួន​៦អង្គ មាន​ផ្ទុក​នូវ​សារ​ធាតុ​ញៀន នៅ​ស្រុក​រុក្ខគីរី

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុករុក្ខគីរី បានចុះ​សហការ​ជាមួយ​ធម្មកា​ស្រុករុក្ខគិរី ចុះត្រួត​ពិនិត្យវត្តជុំ​សិរីសុក្ខារាម ហៅវត្ត​ដំណាក់ពង្រ ស្ថិតក្នុង​ភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ត្រួតពិនិត្យ​ឃើញនៅលើកុដិ មានឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជាដប​កែច្នៃប្រើ​ប្រាស់ចំនួន ១ ដែកឆាប ១ វិទ្យុទាក់ទង (icon)​ ១គ្រឿង និងកូន​កាំបិតចុង​ស្រួច ១ ខោជើងវែង ២ កន្សែង ១ កាតាបស្ពាយ ១។

សមត្ថកិច្ច​បានស្នើ​សុំអាចារ្យ​គណ:កម្មការ និងធម្មការ​ធ្វើតេស្ត​ទឹកនោម​លើសាមណេ​ក្នុងវត្ត​ឃើញថា​មានផ្ទុកនូវ​សារធាតុញៀន​ចំនួន ៦អង្គ បន្ទាប់មក​ធម្មការ​ស្រុកបាន​អនុវត្តតាម​វិន័យរបស់​ពុទ្ធសាសនា ដោយធ្វើការ​ផ្សិកសាមណេ​ទាំង ៦អង្គ ។

ក្រោយពី​ការផ្សឹករួច កម្លាំង​នគរបាល​ស្រុកបាន​ធ្វើការ​អប់រំ ធ្វើកិច្ច​សន្យាបញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ។ ចំពោះធម្មការ​ស្រុកបាន​និមន្ត​ព្រះសង្ឃ ដែលនៅ​សេសសល់​ចំនួន ៦អង្គមក​ប្រជុំដើម្បី​ពង្រឹង​លើវិន័យ​ព្រះធម៏​របស់​ព្រះសង្ឃ ៕

Loading...