Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនព្រះ...

ឃាត់ខ្លួនព្រះសង្ឃ១អង្គ និងជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម: នៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចទួលស្រែ ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងជំនាញគ្រឿងញៀនស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញគ្រឿងញៀនខេត្ត បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងព្រះសង្ឃ១អង្គ រឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន ០៤កញ្ចប់ ទូរសព្ទដៃ ២គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួន។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ យ៉េន គីមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម (ជាជាសង្ឃគង់នៅវត្តពោធិ៍ញាណទួលស្រែ ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម បានធ្វើពិធី​​ និងអនុវត្តតាមវិន័យសាសនារួចរាល់ហើយ)។
២-ឈ្មោះ អ៊ាន មឿន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៣-ឈ្មោះ សុង វិផា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានប្រគល់ឲ្យជំនាញគ្រឿងញៀនខេត្តចាត់ការតាមនីតិវិធីច្បាប់៕

Loading...