ព័ត៌មានជាតិ

ម៉ូតូXR​២៣០ពន្លះម៉ូតូសង់ បណ្តាលឲ្យសិស្សសាលា៣នាក់ស្លាប់និងរងរបួស នៅស្រុកព្រៃនប់!

ព្រះសីហនុ: នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បង្ក ឡើងដោយម៉ូតូមួយគ្រឿងម៉ាក XR ២៣០(ត្រៃ)ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1AP-5850 បើកបរដោយឈ្មោះ គង់ មាស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅស្រុកបាទីខេត្តតាកែវ មកដល់ចំណុចកើតហេតុ ម៉ូតូបានបើកឆ្លងថ្នល់ពីជើងទៅត្បូង ខណ:​នោះ បានបុកម៉ូតូ​១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្តព្រះសីហនុ1G -3972 បណ្តាលឲ្យ ឈ្មោះ ​កែវ ជីញលីញ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ និងឈ្មោះ ឡាច ម៉ាញ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរពីក្រោយម៉ូតូហុងដា រងរបួសមធ្យម និង​ឈ្មោះ គង់ មាស រងរបួសធ្ងន់​។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងរក្សាទុក នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង៕

មតិយោបល់